ខេត្តព្រះវិហារ៖ ដើម្បីលើកទឹកចិត្តដល់បងប្អូនជាអ្នកចិញ្ចឹមជ្រូក អ្នកលក់សាច់ជ្រូក និងលើកទឹកចិត្តអោយប្រជាពលរដ្ឋត្រឡប់មកទទួលទានសាច់ជ្រូកវិញ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ រួមនិងក្រុមហ៊ុនCP បានរៀបចំធ្វើពិធីហូបសាច់ជ្រូក ដូចជាសាច់ជ្រូកខ្វៃ នំបាញ់ហយ នំបញ្ចុក និងបន្លែស្រស់ៗគ្រប់មុខ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ដ្រី មាស សុភា, ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម ស៊ូ សិរី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការតាមបណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។