​មន្ទីរ​កសិកម្ម ខេត្តព្រះវិហារ ​ចុះ​ចែក​ស្រូវពូជ​ជូន​កសិករ​ចំនួន​២០០​គ្រួសារ​នៅ​ស្រុក​គូលែន​
ចេញ​ផ្សាយ ២២ សីហា ២០១៩
167

ស្រុកគូលែន ខេត្តព្រះវិហារ៖នៅថ្ងៃចន្ទ​ ៤រោច​ ខែស្រាឍ​ ឆ្នាំកុរ​ ព.ស២៥៦៣​ ត្រូវនឹង​ថ្ងៃទី​១៩ ខែ​សីហា​ ឆ្នាំ២០១៩ មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនសាទខេត្តព្រះវិហារ​ បានសហការ​ជាមួយ​ អជ្ញាធរ​មូលដ្ឋាន(ភូមិ;ឃុំ​ )​ ការិយាល័យ​កសិកម្ម​ស្រុក​ និងរដ្ឋបាលស្រុក​គូលែន​ បានរៀបចំ​ពីធីចែកជូនពូជស្រូវស្រាលមិនប្រកាន់រដូវ​ (ប្រភេទពូជ​ សែនក្រអូប)​ ដល់ប្រជាកសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួត​ ចំនួន២០០គ្រួសារ​ ស្មេីរនិងពូជស្រូវចំនួន៥តោន​។ 
-​ ដែលគាំទ្រដោយកម្មវិធីប្រព័ន្ឋស្បៀងបម្រុងកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ រួមជាមួយនិង​ គណៈកម្មាធិការគ្រោះមហន្តរាយថ្នាក់ខេត្ត ។ ​ 
-​ ទីតាំងប្រារព្ធពិធីនៅឃុំ​គូលែន​ជេីង​ ស្រុកគូលែន​ ពូជស្រូវចំនួន៥តោន​ ដែលត្រូវបានចែកជូនកសិករ​រងគ្រោះ​ ចំនួន២០០គ្រួសារ​ ដោយក្នុង១គ្រួសារ​ ទទួល​បានពូជស្រូវ​ចំនួន២៥គីឡូក្រាម(១បេ)​។

ចំនួនអ្នកចូលទស្សនា
Flag Counter