ស្រុករវៀង ខេត្តព្រះវិហារ៖ថ្ងៃទី 22/08/2019 មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានសម្របសម្រួលដឹកនាំសហគមន៌កសិកម្មចំនួន ៨ ជួបប្រជុំជាមួយក្រុមហ៊ុន Santana Agro Products Co.,Ltd ស្ថិតនៅឃុំរមណីយ៌ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីឈានទៅចុះកិច្ចសន្យាផ្គត់ផ្គង់វត្ថុធាតុដើមគ្រាប់ស្វាយចន្ទី ជូនក្រុមហ៊ុនក្នុងឆ្នាំ 2019នេះ។ ជាលទ្ឋផល លោក អគ្គនាយកក្រុមហ៊ុន Santana បានរីករាយនិងស្វាគមន៌ដល់ថ្នាក់ដឹកនាំសហគមន៌កសិកម្មនឹងបានបង្ហាញពីខ្សែចង្វាក់វេចខ្ចប់ចន្ទីផងដែរ។
ការិយាល័យអភិវឌ្ឍសហគមន៌ និងរៀបចំពង្រាងកិច្ចសន្យាជាមួយសហគមន៌ ដោយដាក់ឆ្លងក្រុមហ៊ុន Santana ដើម្បីឯកភាព និងរៀបចំចុះកិច្ចសន្យានាពេលដ៌ខ្លីខាងមុខនេះ។