ចេញផ្សាយ ២៦ សីហា ២០១៩
159
រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានប្រជុំពិភាក្សាជាមួយ តំណាងក្រុមហ៊ុន Golden Rice និងដៃគូរបញ្ជាទិញស្រូវក្នុងខេត្តព្រះវិហារ ។ មន្ទីរបានផ្តល់ជូននូវភាពជោគជ័យនិងបទពិសោធន៌ល្អៗក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា រយៈ ៥ ឆ្នាំកន្លងមក ព្រមទាំងបានលើកឡើងនូវបញ្ហាមួយចំនួនដែលសហគមន៌បានជួបប្រទៈ ។ ក្រុមហ៊ុន Golden Rice មានជំនឿយ៉ាងខ្លាំងថា ក្នុងឆ្នាំ២០១៩ នេះ បញ្ហាទាំងឡាយដែលសហគមន៌បានជួបប្រទៈ នឹងអាចកាត់បន្ថយឲ្យនៅតិចតួចបំផុត សម្រាប់សហគមន៌ដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជូនក្រុមហ៊ុន។