ចេញផ្សាយ ២៦ សីហា ២០១៩
330
ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ
ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ មន្រី្ដការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះវិហារ បានចុះសម្របសម្រួលវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែដល់ក្រុមពាក់កណ្តាលអាជីព និងបានរៀបចំសួនបង្ហាញ(ការបណ្ដុះកូនដំណាំ និងគ្របថង់ផ្លាស្ទិចលើរងបន្លែ) នៅភូមិវាលពោធិ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ដែលមានអ្នកចូលរួមសរុប ១២នាក់ ,ស្រី ១០នាក់។គាំទ្រដោយគម្រោងសាកវប្បកម្មបន្លែ និងផ្លែឈើកម្ពុជាឈេន CHAIN ។