មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទីប្រឹក្សាកម្មវិធីASPIRE សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះផលិតវីដេអូស្ដីពី"ផលិតកម្មស្រូវសរីរាង្គរបស់សហគមន៍កសិកម្មលើកកំពស់កសិករ"
ចេញ​ផ្សាយ ២៦ សីហា ២០១៩
147
ស្រុកគូលែន ខេត្តព្រះវិហារ ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩នេះ មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទីប្រឹក្សាកម្មវិធីASPIRE សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះផលិតវីដេអូស្ដីពី"ផលិតកម្មស្រូវសរីរាង្គរបស់សហគមន៍កសិកម្មលើកកំពស់កសិករ" ដែលស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ កម្មវិធីនេះឧបត្ថម្ភថវិការដោយ រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)។
ចំនួនអ្នកចូលទស្សនា
Flag Counter