ចេញផ្សាយ ២៦ សីហា ២០១៩
232
រសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការណ៍ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះថតវីដេអូផលិតបទយកការណ៍
ស្តីពី"បច្ចេកទេសដាំបន្លែដោយគ្របថង់ផ្លាស្ទិច និងប្រើប្រព័ន្ធតំណក់ទឹក" នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
- បទយកការណ៍ស្តីពីកសិកម្ម រឺកម្មវិធីនាទីកសិកម្មប្រចាំសប្តាហ៍មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា(ទទក) នៅថ្ងៃសៅរ៍ វេលាម៉ោង ១០:៤៥នាទីព្រឹក និងចាក់ផ្សាយឡើងវិញនៅថ្ងៃពុធ វេលាម៉ោង ៣:៣០នាទីរសៀល។
-កម្មវិធីវេទិការស្វែងយល់ពីកសិកម្ម មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា(ទទក) នៅថ្ងៃអាទិត្យវេលាម៉ោង ៥ :៣០នាទីល្ងាច និងចាក់ផ្សាយឡើងវិញនៅថ្ងៃចន្ទ ម៉ោង៥:៣០នាទីល្ងាចដដែល