ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ មន្រី្ដការិយាល័យក្សត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះវិហារ បានចុះបណ្ដុះបណ្ដាលបច្ចេកទេសផលិតកម្មបន្លែក្រុមដាំហូប និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងរដូវវស្សាហើយមានអ្នកចូលរួមសរុប២៣នាក់ ស្រី២៣នាក់ នឹងមានការគាំទ្រពីគម្រោងឈេន(CHAIN ) នៅក្នុងភូមិស្រីស្រណោះ ឃុំចំរេីន ស្រុកសង្គមថ្មី ខេត្ដព្រះវិហារ។