លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំលោកទីប្រឹក្សាកម្មវិធីASPIRE និងមន្រ្តីថ្នាក់ខេត្ត ជូនក្រុមហ៊ុនចុះមើលទីតាំងសាងសង់ផ្ទះសំណាញ់ដាំបន្លែ ៦កន្លែង
ចេញ​ផ្សាយ ២៦ សីហា ២០១៩
138
ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំលោកទីប្រឹក្សាកម្មវិធីASPIRE និងមន្រ្តីថ្នាក់ខេត្ត ជូនក្រុមហ៊ុនចុះមើលទីតាំងសាងសង់ផ្ទះសំណាញ់ដាំបន្លែ ដូចខាងក្រោម៖ ១.កសិករឈ្មោះ ណឹង បូ នៅភូមិពោធិ៏ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប (គោលដៅកម្មវិធី) ២.កសិករឈ្មោះ មាស យេត នៅភូមិគោក ឃុំស្អាង ស្រុកជ័យសែន(គោលដៅកម្មវិធី) ៣.កសិករឈ្មោះ ហេង សុភាព នៅភូមិកំពត ឃុំរហ័ស ស្រុករវៀង(គោលដៅកម្មវិធី) ៤.កសិករឈ្មោះ ពឿន ណន នៅភូមិត្បែង ឃុំចម្រើន ប្តូរមក កសិករឈ្មោះ ព្រំ ឆុន នៅភូមិខ្នារ ឃុំរអាង ស្រុក សង្គមថ្មី (គោលដៅកម្មវិធី) ៥.កសិករឈ្មោះ សំ ឌៀត នៅភូមិស្ថាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តពញរះវិហារ ៦.កសិករឈ្មោះ រ៉េត កាក់ នៅភូមិ ព្យួជ្រូក ឃុំគូលែនជើង ស្រុកគូលែន(គោលដៅកម្មវិធី)ដែលស្ថិតនៅខេត្តព្រះវិហារ។
ចំនួនអ្នកចូលទស្សនា
Flag Counter