ចាប់តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៩ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០១៩
គិតមកត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដី ភ្ជួររាស់បានចំនួន 87,676 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 79,087 ហិកតា លើផែនការ 89,500ហិកតា ស្មើនឹង 88.37% ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្មនិងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នំា២០១៩ អនុវត្តបាន៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 1,298ហិកតា ស្មើនឹង 66.26%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 1,139ហិកតា ស្មើនឹង 98.36%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 41,249ហិកតា ស្មើនឹង 79.97%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 13,748ហិកតា ស្មើនឹង 73.44%
គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នំា២០១៩) មធ្យមសរុប968.55 ម.ម ។