ស្រុកសង្គមថ្មី ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ១កេីត ខែភទ្របទ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ មន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ ។ +បានចុះសម្របសម្រួលធ្វើទិវាចម្ការបន្លែ(ត្រសក់ទ្រេីង) នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្ដព្រះវិហារ ។ គោលបំណងនៃការធ្វេីទិវា ៖ 1. ដេីម្បីបង្ហាញពីបច្ចេកទេសថ្មី ដែលសមស្រពក្នុងដំណេីការផលិតកម្មបន្លែ។ 2. ដេីម្បីផ្សព្វផ្សាយ ពីសក្ដានុពល និងប្រសិទ្ធិភាពគ្រាប់ពូជ ដែលបានផ្សព្វផ្សាយជាមួយគម្រោងកន្លងមក។ 3. ដេីម្បីផ្សព្វផ្សាយពីបច្ចេកទេស ក្នុងការប្រេីប្រាស់ គ្រប់គ្រងទឹក តាមបែបសន្សំសំចៃ ។ កម្មវិធីទិវានេះផងដែរស្ថិតក្រោមអធិបតីភាព : - លោក ពឹង ទ្រីដា ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនសាទខេត្តព្រះវិហារ - លោលស្រី ជុច សាវ៉ុន សមាជិកក្រុមប្រឹក្សាស្រុកសង្គមថ្មី -លោក ម៉ឹង រ៉ុត តំណាង លោកស្រីមេឃុំ ឃុំចំរើន មានក្រុមកសិករដាំដុះបន្លែចូលរួមសរុប ៤៦នាក់ ;ស្រ្តី៣៥នាក់ ។ គាំទ្រសកម្មភាពដោយគម្រោងសាកវប្បកម្មបន្លែ និងផ្លែឈើកម្ពុជាឈេន (CHAIN )។