ចេញផ្សាយ ០២ កញ្ញា ២០១៩
156
នៅថ្ងៃព្រហស្បតិ៍ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែរបស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៌ព្រៃឈើក្នុងខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉ារិទ្ឋ អភិបាលរងខេត្ត លោក ហេង ដា អនុប្រធានសម្របសម្រួលកម្មវិធី RECOFTE ប្រចាំប្រទេស ព្រមទាំង លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាយ-នាយរងខណ្ឌ ផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើ អភិបាល/អភិបាលរងស្រុក មេឃុំ បណ្តាញសហគមន៌ព្រៃឈើ និងប្រធានគណៈកម្មការសហគមន៌ព្រៃឈើ។
គាំទ្រដោយ: មជ្ឍមណ្ឌលសម្រាប់មនុស្សនិងព្រៃឈើក្នុងខេត្តព្រះវិហារ RECOFTE ក្រោមជំនួយបដិភាគរបស់ទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍនៃប្រទេសស្វីស(PaFF2/SDC)។