នាយកដ្ឋានទីផ្សារ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី: " ទីផ្សារកៅស៊ូ " នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ចេញ​ផ្សាយ ០២ កញ្ញា ២០១៩
191
នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅភូមិក្រពើប្រាំ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី: " ទីផ្សារកៅស៊ូ " ដោយមានការសហការពីមន្រ្តីការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ជាមួយនាយកដ្ឋានទីផ្សារ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកៅស៊ូ ក្នុងនោះដែរមានការញ្ជើញជាអធិបតីពីលោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ, លោក អភិបាលរងស្រុកសង្គមថ្មី,ប្រធាននាយកដ្ឋានទីផ្សារ និងក្រុមការងាររបស់នាយកដ្ឋាន មានកសិករកៅស៊ូគ្រួសារចូលរួមសរុបចំនួន៥៦នាក់,ស្រី២៧នាក់ ។
ចំនួនអ្នកចូលទស្សនា
Flag Counter