នៅថ្ងៃចន្ទ ខែភទ្របទ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដឹកនាំការិយាល័យជំនាញពាក់ព័ន្ឋ ចូលរួមបើកសម្ពោធន៍ជាផ្លូវការ ស្តង់លក់បន្លែសាច់សរីរាង្គរបស់សហគមន៍ មានទីតាំងនៅមុខហាងកាហ្វេCT5 គាំទ្រដោយអង្គការ Caritas កម្ពុជា ប្រចាំខេត្តព្រះវិហារ
សូមបញ្ជាក់ថា: ស្តង់លក់បន្លែសាច់របស់សហគមន៍នេះ គឺបើកលក់ចាប់ពីចុងសប្តាហ៍នេះតទៅ (សៅរ៍-អាទិត្យ)។