លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពី វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដែលពិធីនេះស្ថិតក្រោមអធិបត
ចេញ​ផ្សាយ ០២ កញ្ញា ២០១៩
329

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពី វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជនជាតិ និងអន្តរជាតិ។ កិច្ចប្រជុំនេះមានគោលបំណង ធ្វើការពិភាក្សារួមគ្នារវាងសមាជិក សមាជិកានៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យា ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបាន និងកំពុងជួបប្រទះ និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នាដើម្បីស្វែងរកដំណោះស្រាយ ក្នុងន័យស្ថាបនា ដោយតម្រង់ចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មសំដៅឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម” ឲ្យទទួលបានជោគជ័យតាមការរំពឹងទុក។ សូមបញ្ជាក់ថា សម្រាប់០៨ខែ ក្នុងឆ្នាំ២០១៩ លេខាធិការដ្ឋានបានជួយសម្របសម្រួលកិច្ច សន្យាផលិតកម្មរវាងអ្នកផលិត សហគមន៍កសិកម្ម និងក្រុមហ៊ុន សរុបបានចំនួន ៩១ កិច្ចសន្យា ក្នុងនោះមាន ផលិតផលស្រូវ អំពៅស្ករ ផលិតកម្មសត្វ និងមានគ្រួសារកសិករចំនួន ៧ ៨៩៧ គ្រួសារចូលរួម នៅតាមបណ្តាខេត្តមួយចំនួនមានអាទិ៍ខេត្តព្រះវិហារ ព្រៃវែង កំពង់ធំ ប៉ៃលិន កំពង់ចាម កំពង់ឆ្នាំង សៀមរាប បាត់ដំបង កំពង់ស្ពឺ តាកែវ និងមណ្ឌលគីរី។

ចំនួនអ្នកចូលទស្សនា
Flag Counter