ចាប់តាំងពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៩ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជាកសិករ ទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០១៩
គិតមកត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដី ភ្ជួររាស់បានចំនួន 89,229 ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំ លើផ្ទៃដីបានចំនួន 85,805 ហិកតា លើផែនការ 89,500ហិកតា ស្មើនឹង 95.87% ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្មនិងឈើហូបផ្លែ៖ គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នំា២០១៩ អនុវត្តបាន៖
-ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តបាន 1,410ហិកតា ស្មើនឹង 71.98%
-ដំណំារួមផ្សំ និងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបាន 1,170ហិកតា ស្មើនឹង 101.04%
-ដំណាំឧស្សាហកម្មរដូវ អនុវត្តបាន 46,290ហិកតា ស្មើនឹង 89.74%
-ដំណាំឧស្សាហកម្មអចិន្រ្តៃ អនុវត្តបាន 18,005ហិកតា ស្មើនឹង 96.18%
គ.កម្រិតទឹកភ្លៀង:(គិតពីដើមរដូវវស្សាមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នំា២០១៩) មធ្យមសរុប1130.45 ម.ម ។