ចេញផ្សាយ ០៥ កញ្ញា ២០១៩
153
ខេត្តព្រះវិហារ៖ រសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អមដំណើរដោយនាយករដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅទំនប់៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ៕