ខេត្តព្រះវិហារ៖ នៅថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទខេត្តព្រះវិហារ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរ ដឹកនាំមន្ត្រីចំនួន២រូប (មន្រី្ដការិយាល័យក្សេ្រសាស្ត្រ និងមន្ត្រីកការិយាល័យអភិវឌ្ឍសហគមន៍) បានសហការជាមួយ នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមការសម្របសម្រួលរបស់លោក សយ បញ្ញា អនុប្រធាន នាយកដ្ឋានដំណាំស្រូវ ព្រមទាំងសហការី
+ បានចូលរួមសម្របសម្រួល លេីបច្ចេកទេស ផលិតកម្មដំណាំស្រូវសរីរាង្គ និងពិនិត្យស្រែបង្ហាញរបស់កសិករឈ្មោះ ថន វឿន នៅភូមិសេដ្ឋកិច្ច ។
+នៅទីតាំងស្នាក់ការសហគមន៍ កសិកម្មកែលំអរ ជីភាពរស់នៅ នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានចូលរួមសរុប ៣៥នាក់; ស្រ្តី ២៧នាក់ ។
+ គាំទ្រសកម្មភាពដោយ រដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៩