ចេញផ្សាយ ១៧ កញ្ញា ២០១៩
211
ស្រុកគូលែន ខេត្តព្រះវិហារ
ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ មន្រ្តីការិយាល័យកសិកម្មស្រុកគូលែន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងបុគ្គលិកអង្គការ HURREDO បានចុះសម្របសម្រួលសាលាស្រែលើដំណាំស្រូវ (ការបង្កើនជីជាតិដី និងគ្រប់គ្រងទឹក) អ្នកចូលរួមសរុប២៩ នាក់ ស្រី១១នាក់ ។ គាំទ្រដោយគម្រោងជីវិត និងធម្មជាតិ អង្គការ FAO នៅភូមិព្រៃស្មាច់ ឃុំគូលែនជើង ស្រុកគូលែន។