លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមធ្វើបទបង្ហាញញជូនដល់ បុគ្គលិកអង្គការOXFAM និងទីប្រឹក្សា និងដៃគូរអនុវត្តន៍មកពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងប៉ាគីស្ថាន
ចេញ​ផ្សាយ ១៧ កញ្ញា ២០១៩
131
សាលប្រជុំអាហារដ្ឋាន លីហ៊ួត ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមធ្វើបទបង្ហាញញជូនដល់ បុគ្គលិកអង្គការOXFAM និងទីប្រឹក្សា និងដៃគូរអនុវត្តន៍មកពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងប៉ាគីស្ថាន សរុបប្រមាណ ២៥នាក់ បានមកទស្សនៈកិច្ច គោលបំណងដើម្បីស្វែងយល់អំពីបទពិសោធន៍នៃគម្រោង GRAISEA នៅក្នុងខេត្តព្រះវិហារ និងជាពិសេសដើម្បីជួបសំណេះសំណាលជាមួយអ្នកទទួលផលពីគម្រោង លើអត្ថប្រយោជន៍ បញ្ហាប្រឈម ដំណោះស្រាយនិងតម្រូវការសម្រាប់ពេលអនាគត។ជាពិសេសលើសពីនេះទៀតគឺដើម្បីស្វែងយល់អំពីតួនាទី សមិទ្ធផលរបស់តួអង្គទាំងអស់ដែលពាក់ព័ន្ធរួមមានអាជ្ញាធរមូលដ្ឋាន សហគមន៍កសិកម្ម មន្ទីរកសិកម្ម និងសហភាពសហគមន៌កសិកម្ម។
ចំនួនអ្នកចូលទស្សនា
Flag Counter