ចេញផ្សាយ ១៧ កញ្ញា ២០១៩
145
នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ សហគមន៍លើកកម្ពស់កសិករ ស្រុកគូលែន ខេត្តព្រះវិហារ បានទទួលកិច្ចសហការជាមួយក្រុមហ៊ុនអេកូសឺត (Ecocert) ចុះត្រួតពិនិត្យវាយតម្លៃ ដល់ក្រុមសមាជិកសហគមន៌ផលិតស្រូវសរីរាង្គ ក្នុងទិសដៅទទួលបានវិញ្ញាបណ្ណប័ត្រស្តង់ដាអង្ករសរីរាង្គ នាំចេញទៅទីផ្សារ EU & USA ។ ក្រុមការងារបានពិនិត្យលើក្រុមកសិករផលិតចំនួន៦គ្រួសារ ជាលទ្ឋផលឃើញថាទទួលបានជោគជ័យ។
@@@ឆ្នាំ២០១៩ នេះសហគមន៌លើកកំពស់កសិករ មានសមាជិកចំនួន ៣១៨គ្រួសារមកពី ៣ភូមិ ក្នុងឃុំគូលែនជើង បានចុះកិច្ចសន្យាលក់ស្រូវសរីរាង្គជូនក្រុមហ៊ុន AMRU RICE ចំនួន ៦៩៥,០០០kg។