ចេញផ្សាយ ១៧ កញ្ញា ២០១៩
146
ស្រុកគូលែន ខេត្តព្រះវិហារ
ថ្ងៃអង្គារ-ពុធ ១២-១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១៩ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន០២រូប សហការជាមួយមន្រ្តីការិយាល័យកសិកម្មស្រុកគូលែន ក្រុមការងារគម្រោងជីវិត និងធម្មជាតិ និងបុគ្គលិកអង្គការ HURREDO បានចុះរៀបចំប្រជុំកសិករចូលរួម និងគំនូសកាត់ទទឹង(Transect Walk) ដើម្បីកំណត់ពីអត្តសញ្ញាណរុក្ខជាតិកើតឡើងដោយធម្មជាតិដែលគេប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងអនុផលព្រៃឈើដែលគេលក់ មានអ្នកចូលរួមសរុប៣០ នាក់ ស្រី២២នាក់ ។ គាំទ្រដោយគម្រោងជីវិត និងធម្មជាតិ អង្គការ FAO នៅភូមិព្រៃស្មាច់ ឃុំគូលែនជើង ស្រុកគូលែន។