នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានការរៀបចំសិក្ខាសាលាស្ដីពី ការចូលរួមធ្វើផែនទី និងការកំណត់ហានិភ័យអាកាសធាតុដើម្បីវាយតម្លៃសង្កាក់ផលិកម្ម សេវាកម្មអាកាសធាតុ
ចេញ​ផ្សាយ ១៧ កញ្ញា ២០១៩
476
នៅថ្ងៃទីព្រហស្បតិ៍១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានការរៀបចំសិក្ខាសាលាស្ដីពី ការចូលរួមធ្វើផែនទី និងការកំណត់ហានិភ័យអាកាសធាតុដើម្បីវាយតម្លៃសង្កាក់ផលិកម្ម សេវាកម្មអាកាសធាតុ។ គោលបំណង៖ ១/ ផ្ទៀងផ្ទាត់សុពលភាពជីវភាពរបស់នៅរបស់ប្រជាកសិករ ២/ ធ្វើបច្ចុប្បន្នភាពនៃការដាំដុះដំណាំ ៣/ វាយតម្លៃពីតម្រូវការសេវាកម្មអាកាសធាតុ និងការកំណត់នូវហានិភ័យអាកាសធាតុ ៤/ កំណត់ពីផលប៉ះពាល់របស់របស់អាកាសធាតុលើជីវភាពកសិករនៅក្នុងប្រទេសកម្ពុជា។ មានសមាសភាពចូលរួមមកពី4ខេត្តរួមមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តមានជ័យ និង ខេត្តព្រះវិហារ ។ ចូលរួមជាអធិបតី ៖ លោក ស៊្រុន បូរិន្ទ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក វង្ស ឡូ អនុប្រធាន់មន្ទីរធនធានទឹក និងឧតុនិយម ។ គាំទ្រដោយ៖ គម្រោង ឌីរីស តំបន់អាសុីអាគ្នេយ៍(De-RISK SE Asia)។
ចំនួនអ្នកចូលទស្សនា
Flag Counter