ចេញផ្សាយ ១៧ កញ្ញា ២០១៩
169
ព្រឹកថ្ងៃព្រហស្បតិ៍្ត ១៤កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី អយ ទូច អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលេីកទី៤ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណប្រធានក្រុុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្តព្រះវិហារ លោកនាយករដ្ឋបាលខេត្តលោកនាយកទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះរចនាសម្ព័ន្ធសាលាខេត្ត តំណាងកងកម្លាំងទាំងបី តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ប្រធានក្រុមប្រឹក្សាក្រុង ស្រុកទាំង៨ ដែលស្ថិតនៅសាលប្រជុំសាលាខេត្តព្រះវិហារ។៕