ចេញផ្សាយ ១៧ កញ្ញា ២០១៩
179
ស្រុកឆែប ខេត្តព្រះវិហារ
ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសម្របសម្រួលស្តីពីការផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារបន្លែរវាងអាជីវករលក់បន្លែ អ្នកផ្គត់ផ្គង់សម្ភារ:កសិកម្ម(ផ្សារស្រុកឆែប) ជាមួយក្រុមកសិករដាំបន្លែពាក់កណ្តាលអាជីព ស្ថិតនៅភូមិជោគជ័យ ឃុំសង្កែពីរ ដែលមានអ្នកចូលរួមសរុប១៦ នាក់,ស្រី១២ នាក់ និងបានបង្ហាញលទ្ធផលការងារផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារដល់ក្រុមកសិករ នៅភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប មានអ្នកចូលរួមសរុប១៥ នាក់,ស្រី១៣ នាក់ ដោយមានការគាំទ្រពីគម្រោង សាកវប្បកម្ម បន្លែ ផ្លែឈើ កម្ពុជា (CHAIN) ។