មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ សហការជាមួយគម្រោងChain បានរៀបចំសម្ភោធស្តង់បន្លែសុវត្ថិភាព
ចេញ​ផ្សាយ ២០ កញ្ញា ២០១៩
280
ក្រុងព្រះវិហារ ខេត្តព្រះវិហារ ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសហការី ជាមួយលោក លឹម សុគុណដារុន អនុប្រធានគម្រោងឈេន និងក្រុមការងារគម្រោងឈេន,មន្ទីរ,អង្គការដៃគូក្នុងខេត្តព្រះវិហារ បានអញ្ជើញក្នុងពីធីបើសម្ភោធស្ដង់លក់បន្លែសុវត្ថភាពក្នុងស្រុក ដែលគាំទ្រដោយគម្រោងឈេន ក្នុងគោលបំណងៈ -បង្កើនបរិមាណលក់បន្លែសុវត្ថភាពក្នុងស្រុក -ជួយដល់អាជីវករក្នុងស្រុកដើម្បីពង្រីកអាជីវកម្មលក់បន្លែ -កែលម្អការផ្ដល់សេវាកម្ម ឫពត៌មានទីផ្សាររបស់អាជីវករ ទៅដល់ក្រុមកសិករ -ពង្រឹងទំនាក់ទំនងអាជីវកម្មរវាងក្រុមកសិករ និងអាជីវករលក់បន្លែក្នុងស្រុក។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលតែងតែខ្លាចរអានិងបន្លែមានជាតិគីមី លែងបារម្ភទៀតហើយ ឥឡូវនេះស្ដង់បន្លែធម្មជាតិបានចាប់បើកដំណើរការមួយកន្លែងទៀត ក្នុងផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ដែលដាំដុះដោយកសិករក្នុងស្រុក។

រួមគ្នាទទួលទានបន្លែអ្នកភូមិ នៅខេត្តព្រះវិហារទាំងអស់គ្នា៖

-លក់តែបន្លែរបស់កសិករដាំដុះក្នុងខេត្តព្រះវិហារ (មានភូមិច្បាស់លាស់)

-មានគម្រោងឈេន និងមន្ទីរកសិកម្មខេត្ត គាំទ្រផ្នែកបច្ចេកទេសផលិតបន្លែ

-ធានាគ្រប់គីឡូ

-បន្លែស្រស់ៗ និងទុកដាក់មានអនាម័យ

-ទីតាំងស្ថិតនៅប៉ែកខាងត្បូងឆៀងខាងលិច ជិតកន្លែងផ្ញើកង់-ម៉ូតូផ្សារកំពង់ប្រណាក

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter