ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩
មន្រ្តីខណ្ឌរដ្ឋបាលជលផលព្រះវិហារ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកអភិបាលរងស្រុក លោកទីប្រឹក្សា និងលោកប្រធានការិយាល័យកសិកម្មស្រុក បានផ្តល់ចំណីត្រីបំប៉ន និងកូនត្រីពូជអណ្តែង ដល់កសិករចិញ្ចឹមត្រីចំនួន ១៤០គ្រួសារ រៀបចំនៅការិយាល័យកសិកម្មស្រុកគូលែន ស្រុកសង្គមថ្មី និងស្រុកឆែប ដែលគាំទ្រដោយកម្មវិធីASPIRE នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ។