ចេញផ្សាយ ០៣ តុលា ២០១៩
135
ថ្ងៃអង្គារ ៣កើត-ព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១-០៣ ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិយាល័យកសិកម្មស្រុកគូលែន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីកសិរុក្ខកម្ម ស្ថិតនៅសណ្ឋាគារបូទិក ខេត្តរតនគីរី ដែលមានអ្នកចូលរួមមកពី០២ខេត្ត គឺខេត្តព្រះវិហារ និងរតនគីរី សរុប៣០នាក់ ស្រី០៦នាក់ ដោយមានការគាំទ្រដោយថវិកាដោយគម្រោងជីវិត និងធម្មជាតិ(FAO) ។