មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានរៀបចំពិធីផ្ទេរនិងសម្រួលភារកិច្ចមន្ត្រីរដ្ឋបាលព្រៃឈើព្រះវិហារ
ចេញ​ផ្សាយ ០៤ តុលា ២០១៩
364

ខេត្តព្រះវិហារ៖ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ មានរៀបចំពិធី ចែកផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ជូនដល់មន្ត្រីកិច្ចសន្យាចំនួន២០នាក់ និងប្រកាសផ្ទេរនិងសម្រួលភារកិច្ច មន្ត្រីរដ្ឋបាលព្រៃឈើព្រះវិហារមានដូចខាងក្រោម៖ ១. បានផ្ទេរនិងកែសម្រូលភារកិច្ច លោក យឹម ប៊ុនថេត បច្ចុប្បន្នជានាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ត្រូវបានប្រគល់ភារកិច្ចជានាយសង្កាត់រដ្ឋបាលព្រៃឈើគូលែន ជំនួសលោក ពេជ បូរិន្ទ ដែលបានផ្ទេរចេញទៅបម្រើការងារនៅកន្លែងផ្សេង។ ២.លោក យឹម វាសនា បានប្រគល់ភារកិច្ចជានាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ជំនួសលោក យឹម ប៊ុនថេត ដែលត្រូវទទួលភារៈកិច្ចថ្មី។ ៣.បានផ្សព្វផ្សាយនិងពង្រឹងការអនុវត្ត ខ្លឹមសារលិខិតលេខៈ១៣៤៨ សជណ.កធ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ករណីសំណើសុំវិធានការអនុវត្តបន្ត របស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ឋដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ឋនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។ ៤.បានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាមតយៈលិខិតលេខៈ១៤០៣ សជណ.កធ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ករណីរបាយការណ៏ស្តីពីលទ្ឋផលនៃកិច្ចប្រជុំដើម្បីកំណត់ទីតាំងនិងចំនួនរោងសន្និធិលក់ចែកចាយ ផលអនុផលព្រៃឈើ ដែលមានប្រភពពីដីសម្បទានក្រោមរូបភាពជា (ច្រកចេញចូលតែមួយ)ដើម្បីឲ្យប្រជាជនមានឈើប្រើប្រាស់ដោយមិនធ្វើការដឹកជញ្ជូនឆ្ងាយពេក។

 

ចំនួនអ្នកចូលទស្សនា
Flag Counter