ចេញផ្សាយ ០៨ តុលា ២០១៩
111
នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ព.ស២០៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំតូចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានរៀបចំប្រជុំចុះកិច្ចព្រមព្រៀងផ្តល់សេវាកម្ម(PPP) រវាងក្រុមហ៊ុនសាជីវកម្មសហគមន៏កសិកម្មកម្ពុជា(CACC) ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ(ASPIRE) ដែលនឹងជួយដល់ប្រជាសមាជិកសហគមន៏កសិកម្មចំនួន៥០០គ្រួសារ មកពី០៨សហគមន៏ ក្នុងខេត្តព្រះវិហារ នឹងទទួលបានវិញ្ញាបណ្ណាប័ត្របញ្ជាក់គុណភាពដំឡូងមីសរីរាង្គ ស្របតាមស្តង់ដារអឺរ៉ុបនិងអាមេរិក (EU&USA) ហើយទាំងគុណភាពនិងបរិមាណដំឡូងមីសរីរាង្គរបស់ពួកគេកើនឡើង។
កិច្ចព្រមព្រៀងខាងលើអនុវត្តដោយក្រុមហ៊ុន CACC ដោយប្រើប្រាស់ថវិការួមគ្នាសរុប ៣១.២៥០ USD (ASPIRE10.000USD និងក្រុមហ៊ុន CACC 21.250USD) ដើម្បីគាំទ្រសហគមន៏ទាំង៨ខាងលើដែលបានអនុវត្តកសិកម្មតាមកិច្ចសន្យា លក់ដំឡូងមីជូនក្រុមហ៊ុន Thai Wha តាមរយៈ CACC.។