ចេញផ្សាយ ០៨ តុលា ២០១៩
115
#នៅរសៀ លថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៩ នេះនៅសាលប្រជុំសាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះវិហារ បានរៀបចំកិច្ច ប្រជុំគណៈកម្មាធិការសាខាក្រោមអធិ បតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ។ ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យរបាយការណ៍ត្រីមាសទី ៣ និងទិសដៅការងារត្រីមាសទី៤
២-ឆ្លងផែនការ៦ ឆ្នាំ អាណត្តិទី៥
៣-ឆ្លងដំណើរការប្រព្រឹតទៅរបស់សាខាអាណត្តិទី៥
៤-ពិភាក្សាពីការរៀបចំសមាសគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាសាខា។
៥-ផ្សេងៗ
#នៅក្នុងឱកាសនោះដែរប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានជម្រុញ
-អោយរៀបចំបើកវគ្គយុវជន បានឆាប់ ក្នុងឆ្នាំសិក្សាថ្មី។
-បើកវគ្គផ្សព្វផ្សាយជូនមន្ទីរអង្គភាពជុំខេត្ត
-រៀចំកែសម្រួលដំណើរការប្រព្រឹតទៅដើម្បីផ្ញើជូនទីស្នាក់ការកណ្តាល។
-សូមក្រុងស្រុក រៀបចំសមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការសាខាអោយបានឆាប់រហ័ស និងហ្មត់ចត់។
#ហើយឯកឧត្តមបានផ្តាំផ្ញើសូមអោយ សមាជិក សមាជិកា អង្គប្រជុំទាំង អស់បន្តតាមដានស្ថានភាពទឹកជំនន់ និងពិនិត្យពីផលប៉ះពាល់ដោយទឹកជំនន់ និងបន្តជួយប្រជាពលរដ្ឋងាយរងគ្រោះអោយបានទាន់ពេលវេលា ។