មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលស្តីពីការចុះស្រង់តម្រូវការទីផ្សារ​ របស់អាជីវករ និងភាពជាសហគ្រិន
ចេញ​ផ្សាយ ០៨ តុលា ២០១៩
109
ស្រុកជ័យសែន ខេត្តព្រះវិហារ ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលស្តីពី: ១/បង្ហាញលទ្ធផលការចុះស្រង់តម្រូវការទីផ្សារ​ របស់អាជីវករ ២/ភាពជាសហគ្រិន ៣/ជំនាញក្នុង​ការចរចា​ និងបញ្ចុះបញ្ចូលដើម្បីរកទីផ្សារលក់បន្លែបានល្អប្រសើរ ៤/បង្ហាញវីដេអូបច្ចេកទេសរៀបចំដីឲ្យបានល្អប្រសើរសម្រាប់ការដាំដំណាំបន្លែ ដែលទទួលបានទិន្នផលខ្ពស់ នឹងធន់នឹងការប្រែប្រួលអាកាសធាតុ សរុបអ្នកចូលរួមចំនួន១០នាក់ ស្រី១០នាក់ នៅភូមិ​ស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយមានការគាំទ្រពីគម្រោង សាកវប្បកម្ម បន្លែ ផ្លែឈើ កម្ពុជា (CHAIN) ។
ចំនួនអ្នកចូលទស្សនា
Flag Counter