ចេញផ្សាយ ០៩ តុលា ២០១៩
156
នៅថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្តីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួម សហការជាមួយបុគ្គលិកអង្គការAVSF ចុះសម្របសម្រួល និងតាមដានពីដំណើរការកត់ត្រាបញ្ជីលើមុខរបរកិនលក់អង្ករ របស់សហគមន៏កសិកម្មលើកកម្ពស់កសិករ២០១៩ ដែលបានការគាំទ្របច្ចេកទេសដោយអង្គការAVSF និងគាំទ្រថវិការដោយកម្មវិធីASPIRE ។
ជាលទ្ឋផលត្រឹមថ្ងៃទី05ខែ08 នេះសហគមន៍នេះបានលក់អង្ករទៅកាន់អតិថិជនក្នុងភូមិឃុំក្នុងស្រុកគូលែន មន្រ្តីរាជការ អ្នកបរិភោគ និងភោជនីដ្ឋាន តាមបណ្តាខេត្ត និងរាជាធានីភ្នំពេញ បានចំនួន8403Kg (អង្ករលេខមួយ4327kg និងលេខពីរ4076kg) ដោយ អង្ករប្រភេទលេខ១ មានតម្លៃ៣៥០០៛/kg និងលេខប្រភេទលេខ២ តម្លៃ២៥០០៛/kg។ ក្រោពីអង្ករដែលបានលក់ចេញ សហគមន៍ក៏នៅមានអង្ករស្តុកសម្រាប់លក់ជូនអតិថិជនចំនួន1358kg ផងដែរ។