មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលស្តីពី តម្រូវការទីផ្សារ​ របស់អាជីវករ និងភាពជាសហគ្រិន
ចេញ​ផ្សាយ ០៩ តុលា ២០១៩
139
ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលស្តីពី: ១/បង្ហាញលទ្ធផលការចុះស្រង់តម្រូវការទីផ្សារ​ របស់អាជីវករ ២/ភាពជាសហគ្រិន ៣/ជំនាញក្នុង​ការចរចា​ និងបញ្ចុះបញ្ចូលដើម្បីរកទីផ្សារលក់បន្លែបានល្អប្រសើរ ៤/បង្ហាញវីដេអូបច្ចេកទេសរៀបចំដីឲ្យបានល្អប្រសើរសម្រាប់ការដាំដំណាំបន្លែ ដែលទទួលបានទិន្នផលខ្ពស់ នឹងធន់នឹងការប្រែប្រួលអាកាសធាតុ សរុបអ្នកចូលរួមចំនួន២១នាក់ ស្រី១៧នាក់ នៅភូមិ​ស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយមានការគាំទ្រពីគម្រោង សាកវប្បកម្ម បន្លែ ផ្លែឈើ កម្ពុជា (CHAIN) ។
ចំនួនអ្នកចូលទស្សនា
Flag Counter