ចេញផ្សាយ ០៩ តុលា ២០១៩
140
នៅថ្ងៃចន្ទ ៩កើត ដល់ ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ដល់ ០៨ ខែតុលា ឆ្នាំ២០១៩ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសន្និសិទអន្តរជាតិស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានក្នុងបរិបទពិភពលោកដែលកំពុងមានការប្រែប្រួល ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដែលស្ថិតនៅសណ្ឋាគារ ឡឺម៉េរីឌៀន ខេត្តសៀមរាប
អ្នកចូលរួមសរុប ១៥៥នាក់/ស្រី ៣១នាក់។
អនុវត្តន៍ដោយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤(RED IV)
គាំទ្រថវិកាដោយអង្គការGIZ