ចេញផ្សាយ ១៦ តុលា ២០១៩
214
ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ស្រុកឆែប,ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩
ការិយាល័យកសិកម្មស្រុកឆែប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានរៀបចំកម្មវិធីចែកសម្ភារៈកសិកម្មជូនដល់កសិករក្រុមផលិតដំណាំបន្លែ និងសត្វមាន់
ក្រោមអធិបតីភាព លោក កឹម ពង្សវីរៈ អនុប្រធាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ លោក ចាន់លី អភិបាលរងស្រុកឆែប លោកប្រធានការិយាល័យកសិកម្មស្រុកឆែប លោកមេឃុំ ជំទប់ឃុំ មន្រ្តីការិយាល័យ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងសមាជិកក្រុមផលិតទាំង 6 ឃុំ សរុបចំនួន164នាក់ ស្រី 94នាក់.
(សម្ភារៈចែកជូនមានម៉ាស៊ីនលើករង ម៉ាស៊ីនកិនចំណី ម៉ាស៊ីនកិនបន្លែ សំណាញ់ព័ន្ធសួន សំណាញ់ព័ន្ធទ្រុង ស្បៃគ្របដំបូល កៅស៊ូគ្របរង ថ្នាំអ៉ីវ៉ូមិច ប្រេម៉ិច ប្រព័ន្ធស្រោចស្រព ប្រព័ន្ធបង្វិលទឹក សំណាញ់បំបែកកូនមាន់)