មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបន្តចុះត្រួតពិនិត្យបទល្មើសនេសាទនៅតាមដងស្ទឹងសែន
ចេញ​ផ្សាយ ១៦ តុលា ២០១៩
121
ថ្ងៃសុក្រ ១២កើត ខកើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបន្តចុះត្រួតពិនិត្យបទល្មើសនេសាទនៅតាមដងស្ទឹងសែនក្នុងភូមិសាស្រ្តឃុំពុទ្រា និងរក្សា ស្រុលរវៀងដដែល។ ជាលទ្ធផលចាប់បានបទល្មើសនេសាទចំនួន ២ករណីដោយបានកាត់រុះរើដាយត្រីចំនួន ១គ្រឿង(មុខកាត់៧ម៉ត្រ និងប្រវែង១៥ម៉ត្រ) និងចាប់បានឧបករណ៍ឆក់ត្រីចំនួន ១គ្រឿង(អាគុយ,ដងឆក់,កន្ត្រងដងត្រី) ហើយបានបំផ្លាញចោលឧបករណ៍នៅនឹងកន្លែងកើតហេតុ។
ចំនួនអ្នកចូលទស្សនា
Flag Counter