ចេញផ្សាយ ១៦ តុលា ២០១៩
132
ស្រុកគូលែន ខេត្តព្រះវិហារ
ថ្ងៃសុក្រ ១៣កើតខែអស្សុជ ឆ្នាំកុរ ឯកសក័ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មន្ត្រីការិយាលយ័អភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានចុះសម្របសម្រួលស្តីពី ៖
1/ ផ្សារភ្ជាប់កសិករទៅនឹងទីផ្សារដើម្បីឈានដល់ការផលិតនិងប្រមូលទិញរបស់អាជីវករ
2/ ភាពជាសហគ្រិន
3/ ជំនាញក្នុងការចរចា ដើម្បីបញ្ចុះបញ្ចូលអ្នកប្រមូលទិញបន្លែ
សរុបអ្នកចូលរួមមាន 8នាក់ក្នុងនោះមានស្រីចំនួន6នាក់ ដែលមានកសិករមកពីភូមិបុស្ស ភូមិព្នៅ ឃុំភ្នំពេញនិងភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដែលគាំទ្រពីគម្រោងសាកវប្បកម្ម បន្លែ ផ្លែឈើកម្ពុជា (CHAIN)