នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ការិយាល័យកសិកម្មស្រុកជ័យសែន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំពិធីចែកសម្ភារៈកសិកម្ម ជូនដល់កសិករក្រុមផលិត ដំណាំបន្លែ និងចិញ្ចឹមមាន់ ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក រស់ ហេង អភិបាលស្រុកជ័យសែន លោក លាស់ នី មេឃុំស្អាង ដែលមានការចូលរួមពីសំណាក់ លោក ព្រំ វិមាន ទីប្រឹក្សាកម្មវិធីASPIRE ព្រមទាំងមន្ដ្រីការិយាល័យកសិកម្មស្រុក និងកសិករផលិតសរុបប្រមាណជា៦០នាក់។ សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្រោមការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់និងការប្រែប្រួលអាកាសធាតុ ហៅកាត់ថាកម្មវិធី ASPIRE ក្នុងគោលបំណងដើម្បីផ្ដល់ជូននូវសម្ភារៈ ធាតុចូលកសិកម្ម ជាមូលដ្ឋានសម្រាប់យកទៅពង្រីកការចិញ្ចឹម និងការដាំដុះអោយបានកាន់តែល្អប្រសើរជាងមុន ដើម្បីបម្រើតម្រូវការដល់ទីផ្សារ ព្រមទាំងកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើកសិកម្ម ចិញ្ចឹម និងដាំដុះអោយទទួលបានទិន្នផលខ្ពស់ ការធ្វើកសិកម្មដែលមានភាពធន់ទៅនិងការប្រែប្រួលអាកាសធាតុ។