ការិយាល័យកសិកម្មស្រុកជាំក្សាន្ដ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំពិធីចែកសម្ភារៈកសិកម្ម ជូនដល់កសិករក្រុមផលិត ដំណាំបន្លែ និងចិញ្ចឹមមាន់
ចេញ​ផ្សាយ ១៦ តុលា ២០១៩
207
ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសៅរ៍១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុកជាំក្សាន្ដ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំពិធីចែកសម្ភារៈកសិកម្ម ជូនដល់កសិករក្រុមផលិត ដំណាំបន្លែ និងចិញ្ចឹមមាន់ ក្រោមអធិបតីភាព៖ 1/ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រះវិហារ 2/ លោក ព្រំវិមាន ទីប្រឹក្សាផ្នែកគ្រប់គ្រងកម្មវិធីASPIRE 3/ លោក ស្រី ហុង ថារី ប្រធានការិយាល័យកសិកម្មស្រុកជាំក្សាន្ដ ព្រមទាំងមន្ដ្រីការិយាល័យកសិកម្មស្រុក និងកសិករផលិតដើម្បីទីផ្សារ។ កម្មវិធីនេះរៀបចំឡើងក្រោមការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់និងការប្រែប្រួលអាកាសធាតុ ហៅកាត់ថាកម្មវិធី ASPIRE +គោលបំណង៖ -ដើម្បីផ្ដល់ជូននូវសម្ភារៈ ធាតុចូលកសិកម្ម ជាមូលដ្ឋានសម្រាប់យកទៅពង្រីកការចិញ្ចឹម និងការដាំដុះអោយបានកាន់តែល្អប្រសើរជាងមុន -ដើម្បីបម្រើតម្រូវការដល់ទីផ្សារ ព្រមទាំងកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើកសិកម្ម ចិញ្ចឹម និងដាំដុះអោយទទួលបានទិន្នផលខ្ពស់ និងការធ្វើកសិកម្មដែលមានភាពធន់ទៅនិងការប្រែប្រួលអាកាសធាតុ។
ចំនួនអ្នកចូលទស្សនា
Flag Counter