មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ សហការជាមួយអង្គការការីតាស់ បើកសិក្ខាសាលា ស្ដីពី “ការផ្សារភ្ជាប់ជំនួញរវាងកសិករ ក្រុមផលិតកម្មកសិកម្ម និងដៃគូអាជីវកម្ម ប្រកបដោយបរិយាបន្ន”
ចេញ​ផ្សាយ ១៨ តុលា ២០១៩
399

ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ សហការជាមួយអង្គការការីតាស់ បើកសិក្ខាសាលា ស្ដីពី “ការផ្សារភ្ជាប់ជំនួញរវាងកសិករ ក្រុមផលិតកម្មកសិកម្ម និងដៃគូអាជីវកម្ម ប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារនិង លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាស់ (Caritas) ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ពាណិជ្ជករ តំណាងអង្គការដៃគូរអភិវឌ្ឍន៍ និងក្រុមកសិករផលិតជាច្រើនរូបទៀត ដែលស្ថិតនៅភោជនីដ្ឋានលីហួត ខេត្តព្រះវិហារ អ្នកចូលរួអសរុប ៦០នាក់/ស្រី ២០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter