ផ្នែករដ្ឋបាលព្រៃឈើឆែប ខេត្តព្រះវិហារ មានរៀបចំកម្មវិធីផ្តល់សម្ភារៈសម្រាប់គាំទ្រសហគមន៌ព្រៃឈើចំនួន៤សហគមន៌ គាំទ្រដោយថវិការាជរដ្ឋាភិបាល
ចេញ​ផ្សាយ ២២ តុលា ២០១៩
177

ស្រុកឆែប ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី 21/10/2019 នៅផ្នែករដ្ឋបាលព្រៃឈើឆែប ខេត្តព្រះវិហារ មានរៀបចំកម្មវិធីផ្តល់សម្ភារៈសម្រាប់គាំទ្រសហគមន៌ព្រៃឈើចំនួន៤សហគមន៌ គាំទ្រដោយថវិការាជរដ្ឋាភិបាល ក្នុងគោលបំណងចូលរូមជាមួយសហគមន៌និងលើកទឹកចិត្តដល់សហគមន៌មូលដ្ឋាន រួមគ្នាថែរក្សាធនធានធម្មជាតិ។ សម្ភារៈផ្តល់ជូនសហគមន៌មានចំនួន ១៤មុខ ដូចជា÷ GPS Garmin 64s អង្រឹងប៉ារ៉ាល្អ(US Army) ស្បែកជើងប៉ាតា តុ កៅអីជ័រ សាក់កាដូ ពិល ក្រម៉ា តង់ និងសម្ភារៈការិយាល័យមួយចំនួនផងដែរ។ សហគមន៌ចូលរួមមាន៖
1-សហគមន៌ព្រៃឈើគុណភាព មានផ្ទៃដីទំហំ 394ហិកតា ស្ថិតនៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ សហគមន៌មានសមាជិកចូលរួមចំនួន ៩៨ គ្រួសារ។
2-សហគមន៌ព្រៃឈើណារ៉ុង មានផ្ទៃដីចំនួន 375ហិកតា ស្ថិតនៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែបខេត្តព្រះវិហារ សហគមន៌មានសមាជិកចូលរួមចំនួន ១០៥គ្រួសារ។
3-សហគមន៌ព្រៃឈើប្រា មានផ្ទៃដីចំនួន 369ហិកតា ស្ថិតនៅភូមិប្រា ឃុំឆែបពីរ ស្រុកឆែបខេត្តព្រះវិហារ សហគមន៌មានសមាជិកចូលរួមចំនួន ៧៥គ្រួសារ។
4-សហគមន៌ព្រៃឈើព្រះឥន្ទផ្កាយរះ មានផ្ទៃដីចំនួន 1332ហិកតា ស្ថិតនៅភូមិកំពង់ព្រះឥន្ឋ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ សហគមន៌មានសមាជិកចូលរួមចំនួន ៩៥គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter