ចេញផ្សាយ ២២ តុលា ២០១៩
154
នៅថ្ងៃពុធ-ព្រហស្បតិ៍ ៣-៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៩ មន្ដ្រីការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្ដព្រះវិហារ និងក្រុមកសិករគម្រោងឈេន បានចូលរួម វេទិការកសិករថ្នាក់ជាតិលើកទី៨ ការលើកកម្ពស់ការចូលរួមដៃគូរពហុភាគី ដើម្បីឲ្យកសិករមានលទ្ធភាពគ្រប់គ្រង ក្នុងការវិនិយោគលើវិស័យកសិកម្ម ដែលមានគោលបំណង៖
១. លើកកម្ពស់នូវបរិយាកាសវិស័យកសិធុរៈកិច្ចដោយមានការពាហុភាគី និងកិច្ចសហការក្នុងការពិនិត្យ និងធ្វើបច្ចប្បន្នភាពវិធីសាស្រ្ដគាំទ្រ ដើម្បីផ្ដល់ផលប្រយោជន៍ជូនកសិករ និងសហគមន៍កសិករ
២. ជំរុញការអនុវត្ដន៍គោលនយោបាយដែលពាក់ព័ន្ធ ដើម្បីគាំទ្រកសិករ សហគមន៍ ជាពិសេសស្រ្ដី ដើម្បីឲ្យពួកគាត់មានឱកាសកាន់តែច្រើនឡើងក្នុងការទទួលបាន ទឹក ទុន ទីផ្សារ។
៣. ពង្រឹងកិច្ចសហការ និងភាពជាដៃគូរ រវាងកសិករ សហគមន៍កសិកម្មវិស័យឯកជន ស្ថាប័នរារាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិលនិងដៃគូរអភិវឌ្ឍន៍ ក្រោមអធិតីភាព៖
ឯកឧត្ដម ខូយ សុខា តំណាដ៏ខ្ពង់ខ្ពស
ឯកឧត្ដម ជា វ៉ាន់ដេត ប្រធានគណៈកម្មាការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ដែលមានអ្នកចូលរួមសរុប ២៨១នាក់ ស្រី១០៦នាក់ ដែលធ្វើនៅភោជនីដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ហើយក្នុងនោះដែរគម្រោងឈេនបានដឹកនាំក្រុមកសិករគម្រោងឈេន ទៅទស្សនៈកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យគុណភាព ចែកចាយបន្លែសុវត្ដិភាព វេចខ្ចប់បន្លែ នៅក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល ។