មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំធ្វើទិវាចម្ការបន្លែ នៅស្រុកជាំក្សាន្ត
ចេញ​ផ្សាយ ២២ តុលា ២០១៩
125
ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បត្តិ៍៤រោច ខែអស្សុជ ឆ្នាកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំធ្វើទិវាចម្ការបន្លែនៅភូមិវាលពោធិ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ៖ » គោលបំណង - ផ្សព្វផ្សាយពីបច្ចេកទេសដាំ និងថែទាំដំណាំបន្លែ - ការគ្រប់គ្រងទឹក ការគ្រប់គ្រងស្មៅចង្រៃ - វិធានការកំចាត់សត្វល្អិតចង្រៃ ការការពារជំងឺលើដំណាំ ការប្រៀបធៀបពូជដែលធន់នឹងសត្វល្អិត ជម្ងឺន និងលទ្ធផលទទួលបានជោគយនៃការអនុវត្តពិសោធន៍ដំណាំ - ការប្រើប្រាស់ប្រព័ន្ធដំណក់ទឹក និងកៅស៊ូគ្របរងដំណាំ » កម្មវិធីនេះមានការចូលរួមពីៈ ១.តំណាងមន្ទីរកិច្ចនារីខេត្ត ២.លោក មេភូមិវាលពោធិ ៣.មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ៥ កសិករជាសមាជិកគម្រោងឈេន(CHAIN) និងកសិករមិនមែនជាសមាជិកគម្រោងបានចូលរួមក្នុងកម្មវិធីទិវានេះ » សរុបអ្នកចូលរួមចំនួន ៤៧ នាក់ ស្រី្ត ៣៧នាក់ គាំទ្រដោយគម្រោងបន្លែន និងផ្លែឈើកម្ពុជា ឈេន (CHAIN) ចុងបញ្ចប់នៃកម្មវិធីមានរៀបចំពិសារអាហារសាមគ្គីរួមគ្នាផងដែរ៕
ចំនួនអ្នកចូលទស្សនា
Flag Counter