មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម និងទីប្រឹក្សាសម្របសម្រួលទីផ្សារ , ទីប្រឹក្សាតាមដាន និងវាយតម្លៃ កម្មវិធី ASPIRE សហការជាមួយការិយាល័យកសិកម្មស្រុកជ័យសែន និង CEWs បានចុះពិនិត្យ និងគាំទ្រកសិករ អ្នកប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូល
ចេញ​ផ្សាយ ២២ តុលា ២០១៩
112
ស្រុកជ័យសែន ខេត្តព្រះវិហារ ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម និងទីប្រឹក្សាសម្របសម្រួលទីផ្សារ , ទីប្រឹក្សាតាមដាន និងវាយតម្លៃ កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ សហការជាមួយការិយាល័យកសិកម្មស្រុកជ័យសែន និង CEWs បានចុះពិនិត្យ និងគាំទ្រកសិករ អ្នកប្រមូលទិញ អ្នកផ្គត់ផ្គង់ធាតុចូល និងមន្រ្តីគាំទ្រលើការអនុវត្តសកម្មភាពការងារទីផ្សារកសិផល និងជួយជម្រុញអោយកសិករផលិត ដែលទទួលបានសម្ភារៈយកទៅតំឡើងប្រើប្រាស់អោយអស់លទ្ធភាព ដែលស្ថិតនៅស្រុកជ័យសែន ខេត្តព្រះវិហារ ។
ចំនួនអ្នកចូលទស្សនា
Flag Counter