មន្រ្តីការិ.នីតិកម្មកសិកម្ម និងមន្រ្តីការិ.ផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបើកវគ្គផ្សព្វផ្សាយពីការបញ្ជ្រាបយេនឌ័រ និងកិច្ចការពារកុមារក្នុងវិស័យកសិកម្ម ដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍
ចេញ​ផ្សាយ ២២ តុលា ២០១៩
172
ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ថ្ងៃពុធ ០៣រោជ ខែអស្សុជ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិ.នីតិកម្មកសិកម្ម និងមន្រ្តីការិ.ផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបើកវគ្គផ្សព្វផ្សាយពីការបញ្ជ្រាបយេនឌ័រ និងកិច្ចការពារកុមារក្នុងវិស័យកសិកម្ម ដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ដែរមានអ្នកចូលរួមសរុប២៧នាក់ ស្រ្តី២០នាក់។ គោលបំណងនៃវគ្គនេះគឺ៖ • ដើម្បីលើកកម្ពស់ការយល់ដឹងតួនាទីយេនឌ័រ និងភាពខុសគ្នារបស់បុរស និងស្រ្តីក្នុងការចូលរួមសកម្មភាពនានា • ធ្វើការឆ្លុះបញ្ចាំងអំពីការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត និងតួនាទីក្នុងសហគមន៍​របស់ស្ត្រី​ជនបទដែលបាត់បង់ឱកាស • ជំរុញការចូលរួមគាំទ្រ ការទទួលស្គាល់ និងឲ្យតម្លៃស្ត្រីក្នុង​សកម្មភាព​ចូលរួមរកប្រាក់ចំណូល និងសកម្មភាពដឹកនាំក្រុម ឬសហគមន៍ ពីសំណាក់ដៃគូបុរស •ជំរុញអោយអាណាព្យាបាលបញ្ជូនកូនទៅរៀន ចៀសវាងប្រើប្រាស់កំលាំងពលកម្មកុមារក្នុងការងាកសិកម្ម •បង្ហាញពីសារសំខាន់នៃអាហាររូបត្ថម្ភក្នុងការអភិវឌ្ឍន៍កុមារ គាំទ្រដោយថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៩។
ចំនួនអ្នកចូលទស្សនា
Flag Counter