មន្រ្តីការិយាល័យកសិកម្មស្រុកគូលែន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីពិពិកម្មដំណាំសម្រាប់ជាមូលដ្ឋានគ្រឹះ នៃកសិកម្មវៃឆ្លាត នឹងអាកាសធាតុ
ចេញ​ផ្សាយ ២២ តុលា ២០១៩
236
ថ្ងៃព្រហស្បតិ៍ ៤រោច-សុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិយាល័យកសិកម្មស្រុកគូលែន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីពិពិកម្មដំណាំសម្រាប់ជាមូលដ្ឋានគ្រឹះ នៃកសិកម្មវៃឆ្លាត នឹងអាកាសធាតុ និងការប្រើប្រាស់គ្រឿងយន្តកសិកម្មសមស្របសម្រាប់អនុវត្តន៍ការងារដាំដុះតាមកសិកម្មអភិរក្ស ស្ថិតនៅមជ្ឈមណ្ឌលថ្នាក់តំបន់បណ្តុះបណ្តាលកសិកម្មអភិរក្ស ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ «គោលបំណង៖ -បង្ហាញពីដំណាំដែលគេមិនសូវនិយមដាំតែមានប្រយោជន៍ជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តកសិកម្មវៃឆ្លាតនឹងអាកាសធាតុ -ស្វែងយល់ពីគោលការណ៍មូលដ្ឋាននៃការដាក់បញ្ចូលការដាំដុះដំណាំដែលគេមិនសូវនិយមដាំនេះទៅនឹងប្រព័ន្ធដាំដុះដំណាំដែលកសិករកំពុងអនុវត្តន៍ -ណែនាំបង្ហាញពីគ្រឿងយន្តកសិកម្មសមស្របដែលត្រូវការចាំបាច់ដើម្បីអនុវត្តន៍កសិកម្មវៃឆ្លាតនឹងអាកាសធាតុ ។ ដែលមានអ្នកចូលរួមមកពី០៤ខេត្ត គឺខេត្តព្រះវិហារ កំពង់ធំ សៀមរាបនិងរតនគីរី និងក្រុមការងារការពារដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម សរុបចំនួន៣៣នាក់ ស្រី០៨នាក់ ដោយមានការគាំទ្រដោយថវិកាដោយគម្រោងជីវិត និងធម្មជាតិ(FAO) ។
ចំនួនអ្នកចូលទស្សនា
Flag Counter