មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាស្ដីពី គម្រោងបង្កើតបរិយាកាសលទ្ធភាពងាយយល់ដឹងពីអារហារូបត្ថម្ភ និងកសិកម្មដោះស្រាយបញ្ហាកង្វះជីវជាតិ
ចេញ​ផ្សាយ ២២ តុលា ២០១៩
149
នៅថ្ងៃសុក្រ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក.ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាស្ដីពី គម្រោងបង្កើតបរិយាកាសលទ្ធភាពងាយយល់ដឹងពីអារហារូបត្ថម្ភ និងកសិកម្មដោះស្រាយបញ្ហាកង្វះជីវជាតិ៖ ការរកឃើញ និងអនុសាសន៍ជាយុទ្ធសាស្រ្ត។ +គោលបំណង៖ គឺដើម្បីពិភាក្សាអំពីគោលនយោបាយថ្នាក់ជាតិ និងភាពខ្វះចន្លោះនានា រួចលើកមតិកែលំអរ និងលើកវិធានការអភិវឌ្ឍន៍ដំណាំដែលសំបូរអារហារូបត្ថម្ភ(NUS) ប៉ុន្តែមិនសូវមានការដាំដុះ ដើម្បីឈានដល់ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ(ក.ក.ជ) សហការជាមួយអង្គការ(FAO) ដែលមានអ្នកចូលរួមសរុបចំនួន៣៣នាក់/ស្រី០៥នាក់ នៅសណ្ឋាគារ សុខាភ្នំពេញ។
ចំនួនអ្នកចូលទស្សនា
Flag Counter