ចេញផ្សាយ ២២ តុលា ២០១៩
183
នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មន្ដ្រីការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្ដព្រះវិហារបានបន្ដ និងក្រុមកសិករគម្រោងឈេនខេត្ដព្រះវិហារ ឧត្ដរមានជ័យ ស្ទឹងត្រែង ក្រចេះ បានដឹកនាំក្រុមកសិករទស្សនកិច្ចសិក្សានៅក្រុមហ៊ុនរេមិច ភូមិកសិកម្មធម្មជាតិ ក្នុងផ្សារទំនើប EON ផ្សារម៉ាគ្រូ ក្នុងគោលបំណង៖
១. ស្វែងយល់ពីប្រព័ន្ធទីផ្សារ
២. ការវេចខ្ចប់បន្លែ ការសំអាតអនាម័យ ការទុកដាក់ថែទាំ
៣. ការបែងចែកប្រភេទបន្លែ ការចែកចាយទៅបន្លែលើទីផ្សារ ប្រភពនាំចូល
4. សិក្សាតម្លៃបន្លែលក់នៅលើទីផ្សារ នឹងបង្កើនទំនាក់ទំនងភាពជាដៃគូរ
៥. ស្វែងយល់ពីតម្រូវការបន្លែនៅលើទីផ្សារ
ហើយមានអ្នកចូលរួមសរុប១៩នាក់ ស្រី៦នាក់ដោយមានការគាំទ្រពីគម្រោងឈេន។