ចេញផ្សាយ ២២ តុលា ២០១៩
140
នាព្រឹកថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្ត បានរៀបចំវេទិកា ផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ។ ហើយក៏មានការចូលរួមផងដែរពី សំណាក់ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្តព្រះវិហារ ស្ថាប័ន មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។